howtomax

អ្នកគួរតែដឹង ប្រសិនបើអ្នកមានវ៉ាយហ្វាយ(WIFI)នៅផ្ទះនិងក្រុមហ៊ុន

បច្ចុប្បន្ននេះការប្រើប្រាស់អ៊ីនធឺណេតបានក្លាយជាមធ្យោបាយក្នុងការប្រាស្រ័យទាក់ទង ក៏ដូចជាក្នុងការប្រកបអាជីវកម្មផងដែរ។ ដើម្បីអោយការប្រើប្រាស់ អ៊ីនធឺណេតតាមរយៈ វ៉ាយហ្វាយ (WIFI) មានសុវត្ថិភាពនិងជៀសចាកឆ្ងាយពីការលុកលុយរបស់ Hacker សូមអនុវត្តន៏នូវជំហានខាងក្រោម

១ បំបែកអ៊ីនធឺណេតសំរាប់ភ្ញៀវ
ប្រសិនបើអ្នកចង់អនុញ្ញាតឱ្យភ្ញៀវប្រើវ៉ាយហ្វាយរបស់អ្នក អ្នកគួរបំបែកប្រព័ន្ធណេវើករបស់ភ្ញៀវ ឲ្យដាច់ដោយឡែកពីបណ្តាញរបស់លោកអ្នក។ នេះមានន័យថាពួកគេអាចភ្ជាប់អ៊ិនធឺរណែតបាន តែគេមិនមានសិទ្ធក្នុងការចូលប្រើបណ្តាញផ្ទៃក្នុងរបស់ក្រុមហ៊ុន ឬគ្រួសាររបស់អ្នកឡើយ។ ការធ្វើបែបនេះមានសារៈសំខាន់សម្រាប់បង្កើនសុវត្ថិភាព និងដើម្បីការពារពួកគេពីការឆ្លងចូលបណ្ដាញរបស់អ្នកដោយចៃដន្យជាមួយមេរោគផ្សេងៗ។

២ ប្រើប្រាស់ពាក្យសំងាត់ ដែលមានសុវត្ថិភាព
សូមប្រើប្រាស់ពាក្យសំងាត់ដែលមានបូកបញ្ចូលរួមគ្នាដោយ អក្សរធំនិងតូច(ABCabc), លេខ(12345), សញ្ញាសំគាល់នានា(!@#$%^&*) ហើយពាក្យសំងាត់ដែលមានច្រើនតួរ។ ការប្រើប្រាស់ពាក្យសំងាត់បែបនេះ វានឹងការពារបណ្តាញ Wi-Fi របស់លោកអ្នកពីរការបំបែកដោយក្រុមហេកគ័រ(Hacker) និងជៀសវាងការប្រើពាក្យសំងាត់ដែលងាយស្រួល។
ឧទាហរណ៍ : ពាក្យសំងាត់ដែលមានសុវត្ថិភាព (^2hT3#*h@CFMqW+)។
៣ ប្តូរ ឈ្មោះនិងពាក្យសំងាត់លើឧបករណ៏អ៊ីនធឺណេត (Router and Wi-Fi Access Point)
ឧបករណ៍បណ្តាញដូចជារ៉ោតទ័រអ្នកគួរតែប្តូរឈ្មោះអ្នកប្រើប្រាស់និងលេខសម្ងាត់ដើម្បីការពារពីពួក Hacker គួរជៀសវាង ការប្រើប្រាស់ ឈ្មោះនិងលេខសម្ងាត់ដូចជា៖Username : admin / Password : admin ដែលបង្ករការងាយស្រួលក្នុងការហេគចូលរបស់ហេគគ័រ។

៤ ប្រើប្រាស់ Firewall សំរាប់ការពារឧបករណ៏អ៊ីនធឺណេតពីហេគគ័រ(Hacker)
Firewall Hardware ជាខ្សែការពារទីមួយប្រឆាំងនឹងការវាយប្រហារពីសំណាក់ហេគគ័រ ដែលមកពីខាងក្រៅបណ្តាញហើយរ៉ោតទ័រភាគច្រើនមានភ្ជាប់ជាមួយនឹង Firewall ដើម្បីពិនិត្យមើលទិន្នន័យចេញចូល ហើយរារាំងសកម្មភាពគួរឱ្យសង្ស័យផងដែរ។ រ៉ោតទ័រដូចជា Mikrotik, TP-Link ..etc មានភ្ជាប់ជាមួយ Firewall ដែលអាចឲ្យយើងប្រើដើម្បីការពារសុវត្ថិភាពរ៉ោតទ័រ និងប្រព័ន្ធបណ្ដាញណេតវើករបស់យើង ។ Software Firewall ដំណើរការនៅលើកុំព្យូទ័រលើតុឬកុំព្យូទ័រយួរដៃដោយមានអត្ថប្រយោជន៍ក្នុងការផ្តល់នូវការការពារមុនដែលចរាចរណ៍បណ្តាញឆ្លងកាត់ឧបករណ៍។

៥ ផ្លាស់ប្តូរ Port ដើម្បីចូលប្រើប្រាស់ឧបករណ៏អ៊ីនធឺណេត
លោកអ្នកគួរតែផ្លាស់ប្តូរ Default Port ដែលចូលទៅក្នុងឧបករណ៏អ៊ីនធឺណេតដូចជា : Winbox 8291, Web 80, SSH : 22, Telnet 23 ទៅកាន់លេខណាដែលខុសពីបានរៀបរាប់ខាងលើ។

លោកអ្នកអាចចុចប៊ូតុង ខាងស្ដាំដៃ ដើម្បី call មកក្រុមការងារយើងខ្ញុំដោយឥតគិតថ្លៃ ឬ ចុចប៊ូតុងខាងក្រោមដើម្បីបំពេញពត៍មានលំអិតដើម្បីឲ្យក្រុមការងារយើងខ្ញុំទាក់ទងត្រលប់ទៅវិញ។

ព័ត៌មានបន្ថែម

Leave a Comment

1 × one =