Anti-Virus Software

ហេតុផលល្អបំផុតដែលលោកអ្នកត្រូវប្រើប្រាស់នៅកម្មវិធីកំចាត់មេរោគ​ (Anti-Virus Software)

យើងតែងតែលឺអំពីប្រភេទមេរោគកុំព្យូទ័រដូចជា Virus, worm or malware ដែលត្រូវបានបង្កើតឡើងដើម្បីលួចទិន្នន័យឬបំផ្លាញទិន្នន័យនៅក្នុងកុំព្យូទ័ររបស់យើង។ អ្នកប្រើប្រាស់កុំព្យូទ័រមួយចំនួនធំបានក្លាយជាជនរងគ្រោះដោយសារមេរោគទាំងនោះ ហើយក៏មានអ្នកខ្លះកំពុងជាជនរងគ្រោះដោយមិនដឹងខ្លួនហើយទិន្ន័យរបស់អ្នកក៏ត្រូវបានលួចដោយអ្នកមិនបានដឹង។ យោងទៅតាមការស្ទង់មតិរបស់ FBI បានអោយដឹងថាអាជីវកម្មធំៗជាច្រើនខាតបង់ប្រាក់ចំនួន១២លានដុល្លារក្នុងមួយឆ្នាំៗ ទាក់ទងនឹងឧប្បត្តិហេតុមេរោគកុំព្យូទ័រ។

រោគសញ្ញានៃកុំព្យូទ័រដែលបានឆ្លងមេរោគ
រោគសញ្ញាខាងក្រោមនេះអាចនឹងកើតឡើងប្រសិនបើកុំព្យូទ័ររបស់អ្នកឆ្លងមេរោគ៖
១. កុំព្យូទ័រមានដំណើរការយឺតជាងធម្មតា។
២. នៅពេលបើកកម្មវិធី Broswers(Mozilla, Chrome, Opera) មានលោតpopup ដែលកើតឡើងដោយស័្វយប្រវត្តិ។
៣. កម្មវិធីខ្លះនៅក្នុងកុំព្យូទ័រមិនអាចបើកបានឬបិទភ្លាមៗនៅពេលដែលយើងបើកវា។
៤. កម្មវិធីBroswers(Mozilla, Chrome, Opera)មិនអាចបើកគេហទំព័រមួយចំនួនបាន ឬមិនអាចបើកគេហទំព័រទាំងអស់បាន ទោះបីកុំព្យូទ័រអ្នកមានអ៊ីនធើណិតក៏ដោយ។
៥. នៅពេលដែលអ្នកបើកកុំព្យូទ័រដំបូងមានកម្មវិធីឬក៏ផ្ទាំងប្លែកៗបានបង្ហាញហើយក៏បាត់ទៅវិញយ៉ាងឆាប់រហ័ស។
៦. មានឯកសារខូច ឬក៏បាត់ឯកសារទាំងអស់ដែលមាននៅក្នុងកុំព្យូទ័រ។
ប្រសិនបើអ្នកឃើញរោគសញ្ញាខាងលើ មានន័យថាកុំព្យូទ័ររបស់អ្នកបានរងផលប៉ះពាល់ដោយមេរោគ ដូច្នេះអ្នកត្រូវមានកម្មវិធីកម្ចាត់មេរោគដើម្បីការពារកុំព្យូទ័ររបស់អ្នក។

តើកម្មវិធីកំចាត់មេរោគអាចធ្វើអ្វីបានខ្លះនៅក្នុងកុំព្យូទ័ររបស់អ្នក?
កម្មវិធីកំចាត់មេរោគ គឺជាកម្មវិធីដែលត្រូវបានបង្កើតឡើងដើម្បីកំណត់អត្តសញ្ញាណ ឬក៏ដកចេញនូវកម្មវិធី និងកូដ(code)ដែលអាចមានហានិភ័យសំរាប់កុំព្យូទ័ររបស់អ្នក ។

ដូច្នេះកម្មវិធីកំចាត់មេរោគអនុវត្តមុខងារសំខាន់បី៖
១. កំណត់កម្មវិធីឬកូដ(code)ដែលព្យាយាមធ្វើឲ្យប្រព័ន្ធកុំព្យូទ័រយើងដំណើរការខុសប្រក្រតី។
២. យកមេរោគ ឬកូដ(code)ទាំងអស់ចេញពីកុំព្យូទ័ររបស់អ្នកដោយការបញ្ឈប់ដំណើរការរបស់ពួកវា ឬក៏បំផ្លាញពួកវាចោល។
៣. អ្វីដែលសំខាន់បំផុតនោះគឺការពារកុំព្យូទ័ររបស់អ្នកពីការឆ្លងមេរោគនិងការលួចចូល(hack)កុំព្យូទ័ររបស់អ្នក។
សូមចងចាំថាមិនមែនកម្មវិធីកំចាត់មេរោគទាំងអស់អាចការពារកុំព្យូទ័ររបស់អ្នកពីវីរុស(Virus)ឬការលួចចូល(hack)បាននោះទេ ដូច្នេះវាសំខាន់ណាស់ក្នុងការជ្រើសរើសកម្មវិធីកំចាត់មេរោគ(Anti-Virus Software)ដែលល្អបំផុត មកដំឡើងក្នុងកុំព្យូទ័ររបស់អ្នកដើម្បីការពារអ្នកពីការវាយប្រហារតាមអ៊ីនធឺណិត(Internet)។

ESET Anti-Virus អាចជួយអ្នកបាន
ESET ផ្តល់ជូននូវអារម្មណ៍សុវត្ថិភាពនៅលើប្រព័ន្ធអ៊ិនធឺរណែត(Internet)ដល់អ្នកប្រើប្រាស់តាមរយះការការពារយ៉ាងខ្លាំងរបស់វាទៅលើប្រព័ន្ធកុំព្យូទ័រ។
១. ការការពារ៖ ESET ទទួលបានពានរង្វាន់លើការកំណត់អត្តសញ្ញាណនិងការការពារមេរោគនៅក្នុងប្រព័ន្ធកុំព្យូទ័រ។
២. ងាយស្រួលប្រើ៖ ESET ត្រូវបានបង្កើតឡើងដោយអ្នកជំនាញផ្នែកព័ត៌មានវិទ្យាដើម្បីផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់។
៣. ល្បឿន៖ បច្ចេកវិទ្យារបស់វាដំណើរការលឿនហើយមិនធ្វើអោយកុំព្យូទ័ររបស់អ្នកដើរយឹតដូចកម្មវិធីកំចាត់មេរោគផ្សេងៗទៀត។

លោកអ្នកអាចចុចប៊ូតុង ខាងស្ដាំដៃ ដើម្បី call មកក្រុមការងារយើងខ្ញុំដោយឥតគិតថ្លៃ ឬ ចុចប៊ូតុងខាងក្រោមដើម្បីបំពេញពត៍មានលំអិតដើម្បីឲ្យក្រុមការងារយើងខ្ញុំទាក់ទងត្រលប់ទៅវិញ។

ព័ត៌មានបន្ថែម

Leave a Comment

six + seventeen =