ហេតុអ្វីបានជាការBackupទិន្នន័យក្នុងកុំព្យូទ័ររបស់អ្នកគឺមានសារៈសំខាន់?

ការBackupទិន្នន័យរបស់អ្នកទៅ External Drive​ ឬ​​ Cloud Drive ដូចជា៖ Google Drive, One Drive, Dropbox មានសារះសំខាន់ណាស់ក្នុងការការពារ និង រក្សាសុវត្ថិភាពទិន្ន័យកុំព្យូទ័ររបស់លោកអ្នកកុំឲ្យបាត់បង់។

តើអ្នកដឹងទេថាមានបញ្ហាជាច្រើនដែលអាចធ្វើអោយទិន្នន័យរបស់អ្នកបាត់បង់ដោយមិនបានរំពឹងទុក? បញ្ហាទាំងនោះមានដូចជា៖

១. ការវាយលុកដោយមេរោគ៖ មានមេរោគដ៏គ្រោះថ្នាក់ជាច្រើនដែលអាចបំផ្លាញឯកសារក្នុងកុំព្យូទ័ររបស់អ្នកបាន។ ឧទាហរណ៍៖ មេរោគ Ransomware គឺជាមេរោគដែលមានគ្រោះថ្នាក់បំផុតដែលអាច​ encrypt ឯកសារនៅក្នុងកុំព្យូទ័ររបស់អ្នកទាំងអស់ ហើយអ្នកមិនអាចបានឯកសាររបស់អ្នកមកវិញឡើយ។

២.​​ បញ្ហាកុំព្យូទ័រគាំង៖ តែងតែកើតឡើងនៅពេលដែលអ្នកមិនបានខ្វល់ពីកុំព្យូទ័ររបស់អ្នកហើយវាអាចធ្វើឲ្យទិន្នន័យរបស់អ្នកបាត់បង់។

៣.​ បញ្ហា Hard Disk ខូច: Hard Disk មានអាយុកាលកំណត់របស់វា ហើយអាចខូចភ្លាមៗ ដោយយើងមិនបានដឹងមុន បញ្ហានេះអាចបណ្តាលឱ្យទិន្នន័យរបស់អ្នកបាត់បង់បាន។

៤.​ បញ្ហាកុំព្យូទ័រខូច: ដូចដែលលោកអ្នកបានដឹងហើយថារាល់ឧបករណ៏អេឡិចត្រូនិចតែងតែមានអាយុកាលមួយដែលធ្វើឧបករណ៏នោះមិនដំណើរការ ឬក៏មានបញ្ហាចៃដន្យណាមួយដូចជាជ្រុះបែក ឬ ត្រូវសំណើមជាដើម។ បញ្ហាដែលបានរៀបរាប់ខាងលើសុទ្ធតែជាបញ្ហាដែលមានហានិភ័យដល់ទិន្នរបស់លោកអ្នក។

៥. ចោរកម្ម: កុំព្យូទ័ររបស់អ្នកអាចត្រូវបានគេលួចយ៉ាងងាយប្រសិនបើអ្នកធ្វេសប្រហែសនៅពេលអ្នកធ្វើដំណើរដូច្នេះទិន្នន័យរបស់អ្នកទាំងអស់ក៏ត្រូវបាត់បង់ផងដែរ។

ប្រសិនបើអ្នកឱ្យតម្លៃទៅលើអ្វីដែលបានរក្សាទុកនៅក្នុងកុំព្យូទ័ររបស់អ្នក អ្នកគួរតែគិតពីវិធានការដើម្បីការពារទិន្នន័យរបស់អ្នកពីការបាត់បង់។ អ្នកប្រើប្រាស់ជាច្រើនបាន Backup ទិន្នន័យក្នុងកុំព្យូទ័ររបស់ពួកគេជាប្រចាំទៅកាន់ Drive(D, E) នៅក្នុងកុំព្យូទ័ររបស់ពួកគេ ប៉ុន្តែក្នុងករណីកុំព្យូទ័ររបស់ពួកគេត្រូវបានខូច ទិន្នន័យរបស់ពួកគេនៅតែមិនមានសុវត្ថិភាព។ ការរក្សាទុកទិន្នន័យនៅទីតាំងផ្សេងពីក្នុងកុំព្យូទ័ររបស់អ្នក ធ្វើឱ្យទិន្នន័យរបស់អ្នកកាន់តែមានសុវត្ថិភាព ហើយអាចធ្វើបានយ៉ាងងាយស្រួលប្រសិនបើអ្នកមាន External Hard Disk ដើម្បីធ្វើការ Backup ទិន្នន័យរបស់អ្នក។ វិធីម្យ៉ាងទៀតដែលមានសុវត្ថិភាពនិងប្រសិទ្ធភាពជាងមុនក្នុងការរក្សាទុកទិន្នន័យគឺ ការBackup ទិន្នន័យទៅកាន់​ Cloud Drives។ ឯកសារដែលផ្ទុកនៅលើ Cloud Drives មានសុវត្ថិភាពខ្ពស់ ទោះបីជាកុំព្យូទ័ររបស់អ្នកមានបញ្ហាក៏ដោយ ក៏អ្នកនៅតែអាចចូលប្រើឯកសាររបស់អ្នកពីកុំព្យូទ័រថ្មីមួយទៀតតាមរយះប្រព័ន្ធអ៊ីនធឺណិត។

Backup ទិន្នន័យរបស់អ្នកឥឡូវនេះជាមួយ NovaBackup

NovaBACKUP អាចការពារទិន្នន័យរបស់អ្នកនៅក្នុងកុំព្យូទ័រលើតុកុំ (Desktop), ព្យូទ័រយួរដៃ Laptop), និងម៉ាស៊ីនមេ (Server) ពីការឆ្លងមេរោគ Ransomware ឬក៏​ Hardware មិនដំណើរការ ឬក៏ គ្រោះមហន្តរាយធម្មជាតិដែលកើតឡើងដោយគ្មានការព្រមានមុន។

FEATURE HIGHLIGHTS of NovaBACKUP

  • APPLICATIONS: Microsoft Exchange, Microsoft SQL and other VSS aware application support for business grade backup protection
  • SYSTEM IMAGE: Bare metal restore of an entire systems including OS and applications to dissimilar hardware with 256-bit AES Encryption
  • VIRTUAL MACHINES: Backup and replication under Microsoft Hyper-V, and VMware vSphere (vStorage API) with Single File Restore
  • DEVICE SUPPORT: Network (NAS, SAN), Tape Drives, USB HDD (local / removable), RDX, Flash Media and more.
  • CLOUD BACKUP: Your choice of popular File Sharing Services, or a NovaStor preferred online backup provider.

Phone : 089 866 550 / 081 25 25 18
📧 Email : sales@maxbit.com.kh
🌏 Website: www.maxbit.com.kh

More Information here

ព័ត៌មានបន្ថែម

#Cambodia-IT-Maintenance #IT-Maintenance #IT-Solution  #IT-Consultancy # Cambodia-Backup-Solution #Professional-Backup-Solution

Leave a Comment

15 − fourteen =