តើធ្វើដូចម្តេចដើម្បីអោយការប្រើប្រាស់អ៊ីនធឺណេតបានរលូន?

  1. តើធ្វើដូចម្តេចដើម្បីអោយការប្រើប្រាស់អ៊ីនធឺណេតបានរលូន?

ដើម្បីអោយការប្រើប្រាស់អ៊ីនធឺណេតបានរលូនយើងគប្បីពិនិត្យទៅលើចំនុចសំខាន់មួយចំនួនដូចជា:

  1. Physical Layer
  • Core Router: ការជ្រើសរើសយកRouterយកមកប្រើប្រាស់ដោយមិនសូវមានគុណភាពវាអាចបណ្តាលអោយប្រព័ន្ធនៃការប្រើប្រាស់មានសភាពយឺតនិងមិនសូវមានភាពសំបូរបែប។ យើងខ្ញុំសូមណែនាំ Mikrotik Router មួយចំនួនសំរាប់ការប្រើប្រាស់មានដូចជា:
    • សំរាប់ការប្រើប្រាស់តិចរឺក្នុងក្រុមគ្រួសារ: Mikrotik RB951Ui-2HnD, hAP ac³
  • Access Point(WIFI ROUTER): សព្វថ្ងៃនេះការប្រើប្រាស់ហ្វាយវ៉ាយគឺមានភាពពេញនិយមដោយសារមិនមានភាពស្មុគស្មាញនិងមានភាពសំបូរបែប ដូច្នេះហើយទើប MaxBIT សូមណែនាំនូវ WIFI​ Router មួយចំនួនសំរាប់ការប្រើប្រាស់មានប្រសិទ្ធភាពនិងស្ថេរភាពនៃដែនសេវាដូចជា:
    • Ruijie RG-AP710
    • Ruijie Reyee RG-EW1200G PRO
  • Network Cabling: សំរាប់ការជ្រើសរើសប្រភេទខ្សែ Network ក៏ជាការចាំបាច់ផងដែរក្នុងការកំនត់ការប្រើប្រាស់​ Internet រឺការប្រើប្រាស់ក្នុងក្រុមហ៊ុន។
  • Core Router​ / WIFI Router installation: ការតំលើងនិងរៀបចំកន្លែងដាក់ឧបករណ៍ត្រូវដាក់សីតុណ្ហភាពសមរម្យ(មិនក្តៅ)​។ សំរាប់ WIFI​ Router យើងត្រូវធ្វើការ Survey សិនទើបដែនសេវាមានពេញនិងគ្របដណ្តប់ពេញក្នុងកន្លែងប្រើប្រាស់។
  1. Layer2 Problem
  • ARP Spoofing: ដែលបណ្តាលមកពីDesktop ឬLaptop មានឆ្លងមេរោគ រហូតឆ្លងចូលដល់ក្នុង LAN Network។ គួរគប្បីតំឡើងកម្មវិធីកំចាត់មេរោគតាម Desktop ឬLaptopជាមុនសិន។
  • Fake DHCP: ដែលអាចកើតមានឡើងនៅពេលដែលCustomer ទិញឧបករណ៍ថ្មីណាមួយ រួចដោតចូលLAN Network​ ដែលមិនបានពិនិត្យអោយច្បាស់លាស់ ឬមិនបានពិភាក្សាជាមួយអ្នកជំនាញជាមុន ដែលបណ្តាលLoop ឬធ្វើអោយមានការយឺត។
  • Switch Problem: នៅពេលដែលវាក្តៅខ្លាំង ឬវាUnstable យើងអាចRestart វាមួយដើម្បីអោយវាដំណើរការរលូនឡើងវិញ។

 

  1. Why do we need to limited bandwidth of user?

 

  1. What is bandwidth?

Bandwidthគឺជាទំហំនៃកម្រិតបញ្ជូនក្នុងការបញ្ជូនទិន្នន័យដែលអ្នកប្រើប្រាស់បញ្ជូនពីកន្លែងមួយទៅកន្លែងមួយ​ វាខុសគ្នាពីSpeed ។Speed គឺជាល្បឿនក្នុងបំលាស់ទីឬ ការបញ្ជូនពីទីតាំងមួយទៅមួយ។ឧទាហរណ៍​ បើសិនជាក្រុមហ៊ុនអ្នកមានបុគ្គលិកច្រើននោះតម្រូវការBandwidthក៏មានច្រើនទៅតាមនឹងដែរដើម្បីផ្គត់ផ្គង់និងបំពេញតម្រូវការ។កាលណាបើBandwidthតិចហើយតម្រូវការប្រើខ្ពស់នោះវាអាចបណ្តាលអោយNetworkក្នុងLANរបស់យើងយឺត។ Bandwidthដើរតួយ៉ាងសំខាន់ប្រៀបបានដូចចរាចរណ៍នៅលើដងវិថី កាលណាចរាចរណ៍មានភាពចង្អៀតនោះធ្វើអោយការធ្វើដំណើរទៅគោលដៅរបស់យើងកម្រនឹងដល់(យឺត)។

  1. Why do we need to limited bandwidth of user?

វិធីសាស្ត្រមួយគឺ Limit bandwidth ដែលអាចជួយសម្រួលនិងកំណត់ល្បឿនInternet ទៅ User បាន។ វាអាចជួយអោយLANរបស់យើងមានភាពល្អប្រសើរបានមួយកំរិត។ ឧទាហរណ៍បើ​បុគ្គលមួយប្រើប្រាស់Internet ទៅផ្លូវមួយផ្សេងដែរមិនចាំបាច់ឬមិនមែនជាតម្រូវការការងារ យើងអាចកំណត់ល្បឿនInternetអោយគាត់តិច ហើយទុកល្បឿនInternetដែលសល់ទៅអោយបុគ្គលដែរចាំបាច់និងមាន​តម្រូវការប្រើច្រើនក្នុងការប្រើនិងមានប្រយោជន៏។