Internet Bandwidth for ZOOM Meeting

ZOOM បានក្លាយជាកម្មវិធីមួយសំរាប់ប្រើប្រាស់ក្នុងការប្រជុំតាមរយៈប្រព័ន្ធONLINEដោយប្រើប្រាស់តាមរយៈ Computer, Tablet or Smartphone ក្នុងពេលសព្វថ្ងៃនេះ។

ហេតុដូចនេះដើម្បីអោយការប្រើប្រាស់ZOOM សំរាប់ការប្រជុំរបស់លោកអ្នកបានរលូននិងមិនមានការរអាក់រអួល ក្រុមការងារបច្ចេកទេសរបស់ MAXBIT យើងខ្ញុំសូមធ្វើការណែនាំមួយចំនួនទាក់ទងទៅនឹងកំរិតល្បឿនអ៊ីនធឺណេតសម្រាប់ការប្រើប្រាស់មានដូចតទៅ ៖

  • សំរាប់អ្នករៀបចំការប្រជុំ ZOOM​ Video Conference / Call និងមានអ្នកចូលរួមតែម្នាក់(1:1 ZOOM Meeting)
    • សំរាប់ការប្រើប្រាស់កំរិតរូបភាពច្បាស់កំរិត 480P អ៊ីនធឺណេតអាចនឹងត្រូវការ 600Kbps រឺលើនេះតាមការប្រើប្រាស់ជាក់ស្តែង។
    • សំរាប់ការប្រើប្រាស់កំរិតរូបភាពច្បាស់កំរិត 720P HD អ៊ីនធឺណេតអាចនឹងត្រូវការចាប់ពី2Mbps។
    • សំរាប់ការប្រើប្រាស់កំរិតរូបភាពច្បាស់កំរិត 1080P full HD អ៊ីនធឺណេតអាចនឹងត្រូវការចាប់ពី5Mbps ឡើងទៅ។
  • សំរាប់អ្នករៀបចំការប្រជុំ ZOOM​ Video Conference / Call និងមានអ្នកចូលរួមជាក្រុម(1 to group meeting)
    • សំរាប់ការប្រើប្រាស់កំរិតរូបភាពច្បាស់កំរិតខ្ពស់ អ៊ីនធឺណេតអាចនឹងត្រូវការចន្លោះពី 600Kbps ទៅ 1Mbps រឺលើនេះតាមការប្រើប្រាស់ជាក់ស្តែង។
    • សំរាប់ការប្រើប្រាស់កំរិតរូបភាព 720P HD អ៊ីនធឺណេតអាចនឹងត្រូវការចាប់ពី2Mbps រឺច្រើនជាងនេះ។
    • សំរាប់ការប្រើប្រាស់កំរិតរូបភាព 1080P full HD អ៊ីនធឺណេតអាចនឹងត្រូវការចាប់ពី5Mbps ឡើងទៅ។
  • សំរាប់អ្នកដែលចូលរួមការប្រជុំតាមរយៈ ZOOM ដោយបើមុខងារវីដេអូ(Video Call / Conference)
    • ~សំរាប់ការប្រើប្រាស់កំរិតរូបភាព 720P HD អ៊ីនធឺណេតអាចនឹងត្រូវការចាប់ពី5Mbps រឺច្រើនជាងនេះ។
    • សំរាប់ការប្រើប្រាស់កំរិតរូបភាព 1080P full HD អ៊ីនធឺណេតអាចនឹងត្រូវការចន្លោះពី 2-3Mbps។

 

សំគាល់៖ ប្រសិនបើលោកអ្នកត្រូវ Share Screen កំឡុងពេលប្រើប្រាស់អ៊ីនធឺណេតយើងនឹងត្រូវបន្ថែមក្នុងចន្លោះ50-150kbpsទៀត។

កញ្ចប់ល្បឿនអ៊ីនធើណិតដែលសក្ដិសមនិងតម្រូវការសំរាប់ zoomជាកត្តាដ៏សំខាន់មួយ ប៉ុន្តែសុវត្ថិភាព និងស្ថេរភាពរបស់ល្បឿនអ៊ីនធើណិតក៏ជាកត្តាផ្សេងទៀតដែលក្រុមហ៊ុន maxbit តែងតែផ្ដោតដើម្បីផ្ដល់នូវគុណភាពល្បឿនអ៊ីនធើណិតដែលស្ថិតស្ថេរ ជាមួយក្រុមការងារបច្ចេកទេសសំរាប់ជំនួយដល់អតិថិជន ។