ហានិភ័យនៃការប្រើបណ្តាញ Wi-Fi សាធារណៈ

Wi-Fi សាធារណៈអាចរកបាននៅគ្រប់ទីកន្លែងសាធារណៈ ដែលពេញនិយមដូចជាហាងកាហ្វេ ផ្សារទំនើប ភោជនីយដ្ឋាន និងសណ្ឋាគារ ហើយវាបានអនុញ្ញាតឱ្យអ្នកចូលប្រើអ៊ិនធឺណិត ដោយឥតគិតថ្លៃ។ Wi-Fi ប្រើប្រាស់យ៉ាងទូលំទូលាយ និងពេញនិយមសម្រាប់អ្នកប្រើប្រាស់ មនុស្សជាច្រើនបានភ្ជាប់ទៅកាន់ Wi-Fi ដោយមិនបានគិតពីហានិភ័យដែលអាចកើតមាន។តើអ្វីជាហានិភ័យ?
ការប្រើប្រព័ន្ធ Wi-Fi សាធារណៈ គឺមានហានិភ័យជាច្រើនដែលអាចកើតឡើង ខណៈដែលម្ចាស់អាជីវកម្មគិតថាបានផ្តល់សេវាកម្មឥតគិតថ្លៃសម្រាប់អតិថិជន ប៉ុន្តែប្រហែលមិនបានគិតអំពីសុវត្ថិភាពរបស់Networkនេះទេ។ ការប្រើប្រាស់ Wi-Fi សាធារណ: ជួយកាត់បន្ថយចំណាយកញ្ចប់អ៊ីនធឺណេតរបស់អ្នកប្រើប្រាស់ ប៉ុន្តែក៏មានហានិភ័យមួយចំនួនដូចជា៖

  • ការលួចស្កាត់យកទិន្នន័យចរាចរណ៍ (Network Traffic)
  • ការជ្រៀតចូលម៉ាស៊ីនកុំព្យូទ័រ (Computer Hacking)
  • ការលួចយកលេខសម្ងាត់គណនី និងជ្រៀតចូលប្រព័ន្ធ (Systems Compromise) ។ល។
  • ដើម្បីការពារខ្លួននៅពេលប្រើប្រាស់ Wi-Fi សាធារណ: សូមអនុវត្តវិធីសាស្ត្រមួយចំនួន ដូចខាងក្រោម៖
  • ធ្វើការជ្រើសរើស Wi-Fi ដែលមានប្រភពច្បាស់លាស់
  • បើកដំណើរការប្រព័ន្ធ Firewall ក្នុងម៉ាស៊ីនកុំព្យូទ័រ ឬទូរស័ព្ទ
  • ប្រើប្រាស់បណ្តាញតភ្ជាប់ VPN ដែលមានប្រភពច្បាស់លាស់ និងទទួលស្គាល់ជាទូទៅ
  • ត្រូវប្រើប្រាស់គេហទំព័រ HTTPS ពេលបញ្ចូលព័ត៌មានសម្ងាត់ផ្សេងៗ
  • តម្លើង និងបើកដំណើរការកម្មវិធីកម្ចាត់មេរោគ