ចំនុចខុសគ្នាពីរយ៉ាងដែលអ្នកគួរពិចារណាមុនពេលដែលអ្នកសំរេចចិត្តជ្រើសរើសសេវាកម្មអុីនធើណិត

ពេលដែលអ្នកជ្រើសរើសសេវាកម្មអុីនធើណិតដែលល្អបំផុតសក្ដិសមសំរាប់អាជីវកម្មរបស់អ្នក អ្នកតែងតែមានជម្រើស ២ ដែលអ្នកត្រូវពិចារណា ជម្រើសនោះគឺរវាង គម្រោង share ហើយនិងគម្រោង dedicated អុីនធើណិ។ គម្រោង ទាំងនេះមិនផ្អែកលើបច្ចេកវិទ្យានៃការតភ្ជាប់ដូចជា wireless ផ្កាយរណប ខ្សែក្រោមដីឬ កាបអុបទិកទេ ប៉ុន្តែផ្ទុយទៅវិញផ្អែកលើ Bandwidthដែលបានបែងចែក។

មុនពេលដែលអ្នកសម្រេចចិត្តជ្រើសរើសយកគម្រោងសេវាកម្មអីុនធើណិតណាមួយ អ្នកគួរស្វែងយល់ចំណុចមូលដ្ឋានខាងក្រោមនេះជាមុនសិន

+ អ្វីជាកញ្ចប់ Shared អុីនធើណិត

shear internet

អ្នកផ្គត់ផ្គង់សេវាកម្មអ៊ីនធើណិតតែងធ្វើការប៉ាន់ស្មានចំនួនអ្នកប្រើប្រាស់តាមតំបន់ ឬ ប្លក់ បន្ទាប់មកពួកគេកំណត់ល្បឿនអីុនធើណិតមេមួយដើម្បីចែកចាយទៅអ្នកដែលចុះឈ្មោះប្រើប្រាស់គម្រោងអីុនធើណិតរបស់ពួកគេ។

ប្រសិនបើអីុនធើណិតមានអ្នកប្រើប្រាស់ច្រើនក្នុងពេលតែមួួយ មានន័យថាមានអ្នកប្រើប្រាស់ច្រើនដែលកំពុងចែកចេញពីបណ្ដាញមេតែមួយ ដូច្នេះអ្នកក៏មិនអាចទាញយកល្បឿនអតិបរមាដែលអ្នកបានទិញ ល្បឿនលឿនបំផុតដែលអ្នកអាចទាញគឺអាស្រ័យលើអ្វីដែលផ្គត់ផ្គង់សេវាកម្មបានសន្យា ដែលយើងហៅថា Guarantee bandwidth។ ផ្ទុយទៅវិញប្រសិនបើបណ្ដាញមេរបស់អ្នកផ្គត់ផ្គង់ទំនេរ មានន័យថាឥតសូវមានអ្នកប្រើប្រាស់ ដូច្នេះក្នុងកំឡុងពេលនោះអ្នកអាចទាញយកបានល្បឿនអតិបរមាដែលអ្នកបានទិញ។
ជាធម្មតាកញ្ចប់ Shared អ៊ីនធើណិតមានតម្លៃធូរថ្លៃជាងកញ្ចប់ Dedicated។ ហើយម្យ៉ាងទៀតតម្លៃរវាងកញ្ចប់ Shared អ៊ីនធើណិតក៏មានការខុសគ្នាផងដែរ ដោយផ្អែកលើ ល្បឿន ការ support និង ip address ។

+ អ្វីជាកញ្ចប់ Dedicated អុីនធើណិត

 Dedicated internet

កញ្ជប់ Dedicated internet (DIA) ជាកញ្ជប់ដែលល្អសំរាប់មុខជំនួញខ្នាតតូច និង ខ្នាតធំដែលត្រូវការសេវាអីុនធើណិតជាចាំបាច់ ព្រោះល្បឿនដែលអ្នកបានទិញគឺជាល្បឿនថេរទោះបីជាមានអ្នកប្រើប្រាស់ច្រើនកំពុងប្រើក៏ដោយ។ ហើយអ្នកក៏ទទួលបានការ support ដែលល្អ ជាមួយនិង ip address ច្បាស់លាស់ ដែលល្អសំរាប់ការប្រើប្រាស់ អុីមែលដែលមិនរអាក់រអួល ។
តែសំរាប់កញ្ជប់ Dedicated internet មានតម្លៃថ្លៃជាង Shared អ៊ីនធើណិតបន្តិចហើយ។ ប្រសិនបើអ្នកពិបាកឬមិនទាន់ច្បាស់ក្នុងការជ្រើសរើសរវាងកញ្ជប់ Shared និង Dedicated អ្នកអាចទាក់ទងមកកាន់អ្នកជំនាញយើងខ្ញុំបានដើម្បីប្រឹក្សាយោបល់ ។
លោកអ្នកអាចចុចប៊ូតុង ខាងស្ដាំដៃ ដើម្បី call មកក្រុមការងារយើងខ្ញុំដោយឥតគិតថ្លៃ ឬ ចុចប៊ូតុងខាងក្រោមដើម្បីបំពេញពត៍មានលំអិតដើម្បីឲ្យក្រុមការងារយើងខ្ញុំទាក់ទងត្រលប់ទៅវិញ។

Comments are closed.